តារា

មេីលវីដេអូនេះកាន់តែច្បាស់មែនទែនហេីយ!!! បុរសម្នាក់ ហៅនីឡា សុទ្ធអូនសម្លាញ់​​​សំណព្វ…ដំណើរកំសាន្តជាមួយប្រពន្ធសម្លាញ់

ក្រោយ​ពី​ផ្ដាច់​ពាក្យ​ជាមួយ​​គូ​ដណ្ដឹង​រួច​មក​​​ឥឡូវ​នេះ​​បុរស​ម្នាក់​​ ដែល​ជាប់​សង្ស័យ​ថា​ ជា​គូស្នេហ៍​ថ្មី​​របស់​ នីឡា ​បាន​បង្ហាញ​​វីដេអូ​យ៉ាង​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​ក្នុង​ដំណើរ​កម្សាន្ត​មួយ​​​នៅ​សមុទ្រ​​។ វីដេអូ​ឃ្លិប​​ដែល​បុរស​នោះ​យក​ទៅ​បង្ហោះ​នៅ​លើ​ Youtube បាន​ភ្ជាប់​សារ​មួយ​ឃ្លា​​ជា​ភាសា​អង់គ្លេស​លាយ​ជាង​មួយ​សំណេរ​បែប​ខ្មែរ​​ថា​៖​” Trip with honey nop @pila _nyla មាន​ន័យ​ជា​ ដំណើរ​កម្សាន្ត​ជាមួយ​អូន​សម្លាញ់​​​សំណព្វ​ ពីឡា​ នីឡា​”។ ​សារ​​មួយ​ឃ្លា​ និង​សកម្មភាព​ផ្អែម​ល្ហែម​ក្នុង​វីដេអូ បាន​ធ្វើ​ឲ្យ​​ហ្វេន​ៗ​​មួយ​ចំនួន​​​យល់​​ថា​​ បុរស​ម្នាក់​ហ្នឹង​គឺ​ជា​គូស្នេហ៍​ថ្មី​របស់​ នីឡា ព្រោះ​ក្រោយ​ពី​បែក​បាក់​គូ​ដណ្ដឹង​មក​​កូន​ស្រី​ តាវ៉ិចទ័រ​ រូប​នេះ​មិន​ធ្លាប់​បង្ហាញ​ភាព​ស្និទ្ធ​ស្នាល​​ជាមួយ​​ប្រុស​ណា​ផ្សេង​ក្រៅ​ពី​ បុរស​​ធ្លាប់​សង្ស័យ​ថា​ជា​គូ​ស្នេហ៍​ នាង​ឡើយ​។ ទាក់​ទង​វីដេអូ​ឃ្លិប​​ខាង​លើ​ នីឡា និង​ បុរស​ដែល​ជាប់​ពាក់​ព័ន្ធ​មិន​អាច​សុំ​ការ​បកស្រាយ​បាន​​ទេ​ ប៉ុន្តែ​កន្លង​មក​ តារា​កំប្លែង​រូប​នេះ​ធ្លាប់​ Live នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​​​ថា បុរស​ដែល​ខ្លួន​ លេង​សើច​ និង​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​គឺ​ជា​បង​ប្អូន​ជីដូន​មួយ​​ មិន​មែន​ជា​គូស្នេហ៍ របស់​នាង​ ទេ​៕​​ មានវីដេអូ៖ ប្រភព៖ news.sabay

តារា

កប់បាត់ លោកជំទាវ លី យ៉ាណា លេងមួយឈុតភ្លោះជាមួយកូនស្រី ឡើងស្ទាវតែម្ដង!

ភ្នំពេញ៖ អ្នកលេងបណ្ដាញសង្គម ជាច្រើន រមែងបានស្គាល់លោកជំទាវ លី យ៉ាណា ដែលជាអតីតតារាម៉ូដែល តែក្នុងពេលបច្ចុប្បន្ន គឺជាភរិយារបស់លោកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យបុរីពិភពថ្មីដ៏ល្បីឈ្មោះ ។ ចំពោះជីវិតឯកជន របស់លោកជំទាវវ័យក្មេងម្នាក់នេះវិញ ត្រូវបានគ្រប់គ្នា ដឹងយ៉ាងច្បាស់ថា លោកស្រី កំពុងសោយសុខក្នុង ជីវិតដែលពោរពេញ ដោយសុភមង្គល ថែមទាំងទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាត និងគួរឲ្យស្រលាញ់មួយរូប ទៀតផង។ ទន្ទឹមនឹងជីវភាពរស់នៅដ៏គួរឲ្យស្ងប់ស្ញែង លោកជំទាវ លី យ៉ាណា បានធ្វើឲ្យនារីៗជាច្រើនមានការច្រណែន ទៅនឹងសម្ផស្ស រូបរាងដ៏ស្រស់ផូរផង់ ដែលមានទាំងព្រមតែម្តង។ ម៉្យាងវិញទៀត ថ្មីៗនេះភរិយា លោកឧកញ៉ា ហុង ពីវ រូបនេះ បានបង្កការភ្ញាក់ផ្អើលមិនតិចនោះទេ ដោយបង្ហោះរូបភាពឲ្យឃើញពីស្ទីល ឈុតភ្លោះជាមួយកូនស្រី ឡើងស្ទាវ លើគណនី(IG) របស់លោកជំទាវ។ គ្រាន់តែឃើញ រូបទាំងនេះភ្លាម ក៏មានទស្សនិកជន អ្នកគាំទ្រ ជាច្រើន នាំគ្នាលាន់មាត់សរសើរលោកជំទាវ មិនដាច់ពីមាត់តែម្ដង ព្រោះមិនត្រឹមតែ មានរូបសម្រស់ស្រស់ស្អាតទេ អ្នកម៉ាក់សម័យថ្មីរូបនេះ ក៏ពូកែ រកនឹកស្ទីលតុបតែងខ្លួន ឲ្យកូនស្រី យ៉ាងប៉ិនប្រសព្វដែរ៕ …