ចំនេះដឹង

ចង់មិនឡើងគីឡូមែនទេ? ក្រុមអ្នកស្រាវជ្រាវជនជាតិជប៉ុនបានអះអាងថាព្រូនអាចធ្វើមិនឲ្យមនុស្សលើសទំងន់

នៅក្នុងការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រអាមេរិកស្តីពីជំងឺឆ្លង និងប្រព័ន្ឋការពាររោគ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Gunma និងវិទ្យាស្ថានជាតិប្រយុទ្ធជំងឺឆ្លងនៅទីក្រុងតូក្យូបានបង្ហាញថា អំបូរព្រូនក្នុងពោះវៀនមានសមត្ថភាពបង្កើនកោសិកាពោះវៀន ដែលទទួលខុសត្រូវចំពោះការបញ្ចេញសារធាតុជួយបង្កើនល្បឿនកំចាត់ជាតិខ្លាញ់ក្នុងខ្លួនមនុស្ស។ ក្រុមអ្នកស្រាវជ្រាវបានពិសោធលើសត្វកណ្តុរ២០០ក្បាល លើរបបអាហារដែលសម្បូរជាតិខ្លាញ់ ហើយ​ចាក់បញ្ចូល​ព្រូនទៅក្នុងពោះវៀន កណ្ដុរ​មួយ​ចំនួន។ ២៨ថ្ងៃក្រោយមក អ្នកស្រាវជ្រាវបានកត់សម្គាល់ថាព្រូនអាចបានជួយទប់ស្កាត់ការកើនឡើងនៃទម្ងន់ខ្លួនរបស់កណ្តុរបាន ២០% បើធៀបនឹងកណ្តុរដែលមិនចាក់បញ្ចូល​ព្រូនទៅក្នុងពោះវៀន។Shimokawa បានបដិសេដនឹងពាក្យចរចាមរាមថាក្រុមអ្នកស្រាវជ្រាវកំពុងរៀបចំផែនការដើម្បីចម្លងមនុស្សទៅនឹងប៉ារ៉ាស៊ីត ហើយបាននិយាយថាការសិក្សានេះផ្តោតលើផលប៉ះពាល់នៅលើកោសិកាពោះវៀនតែប៉ុណ្ណោះ។ វេជ្ជបណ្ឌិត Shimokawa ដែលមានឯកទេសខាងរោគសញ្ញាប្រព័ន្ធភាពស៊ាំ បាននិយាយថាការស្រាវជ្រាវនេះផ្អែកលើសម្មតិកម្មទូទៅ។ វេជ្ជបណ្ឌិត Shimokawa បាននិយាយថាវាជាទ្រឹស្តីមួយដែលអាចត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការកើនឡើងនៃជំងឺសរសៃប្រសាទ អាឡែរហ្សី និងជំងឺរលាក និងរាប់បញ្ចូលទាំងជំងឺធាត់។ ទិនានុប្បវត្តិស្ដីពីការឆ្លងមេរោគ និងប្រព័ន្ឋការពាររាងកាយ ដែលចេញដោយសមាគមអាមេរិចសំរាប់អតិសុខុមជីវវិទ្យា បានផ្តោតលើការទំនាក់ទំនងរវាងបាក់តេរីផ្សិត ឬប៉ារ៉ាស៊ីត ទៅនឹងកន្លែងដែលវារស់នៅ។

ចំនេះដឹង

មានដែលឆ្ងល់អត់ថា ហេតុអ្វីបានជាឡានពេទ្យសរសេរបញ្ច្រាស់នៅពីមុខឡាន?

ច្បាស់ជាមានមនុស្សមិនតិចទេដែលឆ្ងល់ថាហេតុអ្វីបានជាពាក្យ AMBULANCE ត្រូវបានសរសេរបញ្ច្រាស/ថយក្រោយ នៅពីមុខឡានពេទ្យ? សូមចុចលើរូបភាពដើម្បីពង្រីករូបភាព ចម្លើយចំពោះរឿងនេះគឺសាមញបំផុត។ ការសរសេរយ៉ាងដូចច្នេះគឺដើម្បី ឲ្យអ្នកបើកបររថយន្តដទៃទៀតដែលនៅខាងមុខ អាចមើលឃើញតាមបញ្ចក់ឡាន ឬម៉ូតូ ដែលបញ្ច្រាស់មកត្រូវវិញ (AMBULANCE)។ វិធីល្អគឺដើម្បីជួយសំរួលដល់អ្នកខាងមុខងាយស្រួលក្នុងការអានអក្សរ និងងាយយល់។   សូមចុចលើរូបភាពដើម្បីពង្រីករូបភាព របៀបសរសេរនេះត្រូវបានគេហៅថា អក្សរកញ្ចក់ ត្រូវបានបង្កើតឡើងដោយការសរសេរតាមទិសដែលផ្ទុយពីភាសារធម្មជាតិ។ ដូច្នេះលទ្ធផលគឺជារូបភាពកញ្ចក់នៃការសរសេរធម្មតា វាមើលទៅធម្មតានៅពេលវាត្រូវបានមើលពីកញ្ចក់របស់រថយន្តនៅខាងមុខ។