កំសាន្ត

តើកម្ពុជារក្សាកំណត់ត្រាបានអត់ ពេលប៉ះប៉ាគីស្ថានជើងទី២យប់នេះ?

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​រក្សា​កំណត់​ត្រា​របស់​ខ្លួន​ឡើង​ទៅ​ជុំ​ទី​២​វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោក​ World Cup 2022 និង​ Asian Cup 2023 ជុំ​ទី​១​ប្រចាំ​តំបន់​អាស៊ី​នៅ​ពេល​ត​ទល់​នឹង​ប៉ាគីស្ថាន​ជើង​ទី​២​នៅ​ប្រទេស​កាតារ។ កម្ពុជា និង ប៉ាគីស្ថាន កាល​ពី​ជើង​ទី​១ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្កើត​កំណត់​ត្រា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ក្នុង​វគ្គ​ជម្រុះ​ជើង​ឯក​ពិភព​លោក​ World Cup 2018 កាល​ពី​ឆ្នាំ​២០១៥​នៅ​ពេល​ប្រកួត​ជម្រុះ​ជុំ​ទី​១​ទទួល​បាន​ជ័យជម្នះ​លើ​ម៉ាកាវ​​ទាំង​ពីរ​ជើង​ ៤-១ (​ជើង​ទី​១​នៅ​​​ក្នុង​ផ្ទះ​ ឈ្នះ​ ៣-០ និង​ជើង​ទី​២​នៅ​ទឹក​ដី​ម៉ាកាវ ស្មើ​ ១-១)។ នេះ​ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ដែល​កម្ពុជា​ឆ្លង​កាត់​ជុំ​ទី​១​ជោគជ័យ​ និង​បាន​បន្ត​ដំណើរ​ទៅ​ប្រកួត​​វគ្គ​ជម្រុះ​ក្នុង​​ពូល​​ជុំ​ទី​២​ប្រចាំ​តំបន់​អាស៊ី។ សៀង ចន្ធា និង​មិត្តរួម​ក្រុមអបអរគ្រាប់បាល់ យប់​នេះ​ កម្ពុជា​ត្រូវ​ការ​រក្សា​កំណត់​ត្រា​របស់​ខ្លួន​ដើម្បី​ឡើង​ទៅ​ជុំ​ទី​២​ទៀត​ នៅ​ពេល​ជួប​ប៉ាគីស្ថាន​ជើង​ទី​២​នៅ​ប្រទេស​កាតារ​វេលា​ម៉ោង​១១​យប់​នេះ​ (ម៉ោង​នៅ​កម្ពុជា)។ កម្ពុជា​ត្រូវ​ការ​ត្រឹម​តែ​ស្មើ​គ្នា​ ឬ​​ចាញ់​ត្រឹម​ ១-០ ក៏​កម្ពុជា​បាន​ឡើង​ទៅ​វគ្គ​ទី២​ដែរ​ បន្ទាប់​ពី​ឈ្នះ​ជើង​ទី​១​ដោយ​លទ្ធផល​ ២-០ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​មិថុនា​ កន្លង​ទៅ​ថ្មី​ៗ​នេះ។ ក្រុម​ជម្រើស​ជាតិកម្ពុជា យ៉ាង​ណា ការ​ប្រកួត​នេះ​ពុំ​មាន​ទូរទស្សន៍​ក្នុង​ស្រុក​ផ្សាយ​បន្ត​ផ្ទាល់​ឡើយ៕ អត្ថបទ៖ ជាន ចាន់រ៉ា

កំសាន្ត

សិន កក្កដា ​បក​ស្រាយ​រឿង​លុយ​៥​ដុល្លារ និង​ទម្លាយ​រឿង​សម្ងាត់​១​ទៀត​ជាមួយជម្រើសជាតិ​

ហេតុ​អ្វី​ខ្ញុំ​មិន​មាន​ឈ្មោះ​ដំបូង​នៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា? ពេល​នេះ ​សាមី​ខ្លួន សិន កក្កដា ​បាន​ចេញ​មុខ​បក​ស្រាយ​ដើម្បី​ឱ្យ​អ្នក​គាំទ្រ​បាត់​ឆ្ងល់​ទៀត​ហើយ។ ហេតុ​អ្វី​ខ្ញុំ​មិន​មាន​ឈ្មោះ​ពី​ដំបូង​នៅ​ក្រុម​ជម្រើស​ជាតិ? គឺ​ដោយសារ​ខ្ញុំ​ត្រូវ​បាន​ ក្លិប​Chainat FC​ នៅ​ប្រទេស​ថៃ​អញ្ជើញ​អោយ​ហាត់​សាកល្បង​សមត្ថភាព​(TEST)​ជាមួយ​និង​ក្លិប​នៅ​ថ្ងៃទី​04​ខែ​មិថុនា​ឆ្នាំ២០១៩​ រយ:​ពេល​មួយ​សប្ដាហ៍​ ហើយ​បើ​ជាប់​ខ្ញុំ​និង​ចូលរួម​ជា​ក្លិប​ សំរាប់​ជើង​ទី​២ ​នៃ​លីក​កំពូល​ថៃ​ ក្នុង​នាម​ជា​កីឡាករ​កូតា​អាស៊ាន។​ ក៏​ប៉ុន្ដែ​មួយ​ថ្ងៃមុ​ន​ត្រូវចេ​ញដំណើរ​ លោកគ្រូជំ​រើសជាតិបានពិ​ភាក្សាជាមួយខ្ញុំនិង​ថ្នាក់ដឹក​នាំក្លិប​វិសាខា ​ហើយ​ជាចុង​ក្រោយ​យើង​ក៏​បាន​សំរេច​គ្នា​ថា ​ខ្ញុំ​ត្រូវ​ចូលរួម​ជាមួយ​ជំរើស​ជាតិ។ ខ្ញុំត្រូវ​បាត់បង់​ឱកាស​មាស​មួយ​ដែល​អាច​លេង​នៅ​លីក​ថៃ​ តែខ្ញុំ​បានទទួល​ឱកាស​ដែលមាន​តំលៃ​ដ៏​ធំ​ធេងមួ​យ​ គឺខ្ញុំ​មាន​ចំនែកចូលរួម​ជាមួយ​ជំរើសជាតិ​ ក្នុង​យុទ្ធនាការ​ប្រកួតWorld Cup​ វគ្គ​ដំបូង​ ដែល​វាជាសុបិត្ត​របស់​កីឡាករ​បាល់ទាត់​គ្រប់រូប​។ រឿង​ប្រាក់​៥​ដុល្លារ​ ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ដែល​មាន​សារព័ត៌មាន​ខ្លះ ​បាន​ចុះ​ផ្សាយ​ដោយ​ខុស​ពី​ការ​ពិត​ ដែល​ថា​ខ្ញុំ​កំពុង​រិះគន់​ទៅ​លើ​លោក​គ្រូ​ Honda​។ តាមពិតទៅ​ ខ្ញុំគ្រាន់​តែចង់ឆ្លើយតប​ទៅកាន់បុគ្គលមួយចំ​នួនដែលថាខ្ញុំ​ទៅហាត់ដើម្បីប្រាក់​៥ដុល្លារ រហូត​មាន​អ្នក​យល់​ច្រឡំ ​តិះ​ដៀល​ប្រមាថ​ដល់​ឪពុកម្ដាយ​ខ្ញុំ ដោយសារ​រឿងនេះ​៕ អត្ថបទ៖ មុន្នីរម្យ

ព័ត៌មាន

គួរឲ្យខ្លាចគ្រោះថ្នាក់! អាធំប៉ះជាមួយអាធំ លាន់លឺសូរដូចគ្រាប់បែកផ្ទុះ

គួរឲ្យខ្លាចគ្រោះថ្នាក់! អាធំប៉ះជាមួយអាធំ លាន់លឺសូរដូចគ្រាប់បែកផ្ទុះ ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរារណ៍រវាងរថយន្ត ២គ្រឿង បុកគ្នាលាន់ដូចរន្ទះ នៅលើផ្លូវជាតិលេខ៤ ចន្លោះ គីឡូម៉ែត្រលេខ153-154 ក្នុងភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅវេលាម៉ោង ១២និង២០នាទីឈានចូលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ។ ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងម៉ាក ដេវូ ព៌ណស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3707 ធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ លុះដល់ចំណុចកើតហេតុខាងលើ ក៏បុកជាមួយរថយន្តម៉ាក ហ៊ីណូ សណ្តោងរ៉ឺម៉ក ព៌ណសធ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-7718 ចតលើចិញ្ចើមផ្លូវបញ្ច្រាស់ទិសដៅគ្នា បណ្ដាលឲ្យអ្នកបើកបរទាំងពីររងរបួសមធ្យមត្រូវបានបញ្ជូនទៅមន្ទីរពទ្យ។ ក្រោយកើតហេតុកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំងអធិការនគរបាលស្រុកកំពង់សីលា នៅការពារកន្លែងកើតហេតុ រីឯវត្ថុតាងរង់ចាំរថយន្តស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា កសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕