បច្ចេកវិទ្យា

Apple អាចត្រូវ Samsung ពិន័យខ្ទង់ ១៧០ លានដុល្លារឡើង ព្រោះលក់ iPhone បានតិច

ផ្អែក​តាម​សារព័ត៌មាន ETNews ដែល​ឧស្សាហ៍​បញ្ចេញ​ព័ត៌មាន​ផ្ទៃ​ក្នុង Apple ត្រូវៗ​នោះ​ បាន​ឲ្យ​ដឹង​ថា​ Apple ប្រហែល​ជា​ជំពាក់​ Samsung Display រាប់​រយ​ពាន់​លាន​វ៉ុន​ ​លើ​ការ​ពិន័យ​ដែល​ទិញ​​អេក្រង់ OLED មិន​គ្រប់​​តាម​ចំនួន​ដែល​ព្រមព្រៀង​គ្នា​ដំបូង។ ការ​ពិន័យ​នេះ​គឺ​បក​ត្រឡប់​ទៅ Apple ដែល​ទទូច​ឲ្យ Samsung Display សាង​សង់​រោងចក្រ​ដើម្បី​ផលិត​អេក្រង់ OLED ផ្ដាច់​មុខ​សម្រាប់ iPhone។ Apple បាន​​ប្រាប់​ Samsung Display ខ្លួន​ត្រូវ​ការ​អេក្រង់ OLED ១០០ លាន​បន្ទះ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​ចំនួន​លក់ iPhone ថយ​ចុះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ប្រឹង​ប្រែង​របស់​ Samsung Display ​ដោយ​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​ពាក់​កណ្ដាល ពោល​ធ្លាក់​ពី ៥,៧ ទ្រីលាន​វ៉ុន​នៅ​ឆ្នាំ ២០១៧ មក​នៅ​ត្រឹម ២,៦២ ទ្រីលាន​វ៉ុន​នៅ​ឆ្នាំ ២០១៨។ គួរ​ដឹង​ថា​ ១០០ ពាន់​លាន​វ៉ុន គឺ​ប្រមាណ …